ព័ត៌មានសំខាន់៖
សេចក្តីប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានចេញនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ មានឥទ្ធិពលចំពោះបេក្ខជនទិដ្ឋាការដែលមានសញ្ជាតិឆាដ អ៊ីរ៉ង់ លីប៊ី កូរ៉េខាងជើង ស៊ីរី វ៉េណេស៊ុយអេឡា យេម៉ែន និងសូម៉ាលី។ សម្រាប់ព័ត៌មានបន្ថែមសូមចូលអានក្នុងគេហទំព័រ https://travel.state.gov/content/travel/en/news/important-announcement.html

ព័ត៌មានសំខាន់៖
ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជានឹងផ្អាកលែងចេញទិដ្ឋាការប្រភេទB1 ប្រភេទB2 និងប្រភេទB1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។
ដោយយោងតាមមាត្រា 243(d) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅពេលទទួលបានសំណើពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្របដើម្បីពន្យារពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ពួកគេវិញនោះ រដ្ឋមន្រ្តីការបរទេសអាមេរិកត្រូវបញ្ជាអោយមន្ត្រីកុងស៊ុលបញ្ឈប់លែងផ្តល់ទិដ្ឋាការរហូតទាល់តែរដ្ឋមន្រ្តីសន្តិសុខមាតុភូមិទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះបានយល់ព្រមទទួលយកពលរដ្ឋរបស់គេវិញហើយ។
ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមដែលត្រូវបានគេផ្អាកការចេញទិដ្ឋាការ ហើយអ្នកសម្រេចចិត្តដាក់ពាក្យសុំទិដ្ឋាការនោះ មន្ត្រីកុងស៊ុលនឹងសម្ភាសអ្នក ប៉ុន្តែមិនអាចផ្តល់ទិដ្ឋាការជូនបានទេ រហូតទាល់តែការផ្អាកនោះត្រូវបានលើកលែង។ សូមពិចារណាអោយបានដិតដល់មុនពេលដាក់ពាក្យសុំទិដ្ឋាការ។
សូមជំរាបថាថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលបានបង់រួច មិនអាចបង្វិលសងវិញបានទេ។

ព័ត៌មានសំខាន់៖
“គោលការណ៍ហាមពាក់វ៉ែនតា” នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្រោមគោលការណ៍នេះ ផ្នែកកិច្ចការកុងស៊ុល (CA) នឹងឈប់ទទួលយករូបថតរបស់បេក្ខជនដាក់ពាក្យសុំទិដ្ឋាការនិងលិខិតឆ្លងដែនទាំងឡាយណា ដែលមានពាក់វ៉ែនតា ប៉ុន្តែអាចលើកលែងបានក្នុងករណីកម្រមួយចំនួនដែលមានឯកសារបញ្ជាក់សុខភាព។

ព័ត៌មានសំខាន់៖
ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦ទៅ ការយកពាក្យសុំទិដ្ឋាការសាជាថ្មីមកដាក់តាមរយៈប្រព័ន្ធលើកលែងការសម្ភាសន៍ (IWP) នឹងទទួលយកនៅថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍ ចាប់ពីម៉ោង១-៣រសៀល។
បេក្ខជនទិដ្ឋាការដែលធ្លាប់ទទួលបានទិដ្ឋាការកាលពីពេលកន្លងមក ហើយទិដ្ឋាការបស់ពួកគេបានផុតសុពលភាព ក្នុងកំឡុងពេល១២ខែ (មួយឆ្នាំ) នេះ អាចសុំទិដ្ឋាការសាជាថ្មីទៀតបាន ដោយមិនចាំបាច់អញ្ជើញមកសម្ភាសន៍ នៅការិយាល័យកុងស៊ុលនៃស្ថានទូតសហរដ្ឋអាមេរិកនោះទេ។ សូមអានព័ត៌មានបន្ថែមនៅក្នុងគេហទំព័រនេះ

ចាប់ដំណើរការភ្លាមៗ ស្ថានទូតនឹងមិនសម្ភាសបេក្ខជនណាដែលបានប្រើប្រាស់លេខបាកូត ដែលគ្មានសុពលភាពដើម្បីណាត់ពេលវេលាសម្ភាសន៍ទិដ្ឋាការមិនមែនអន្តោប្រវេសន៍របស់ខ្លួនឡើយ។  បេក្ខជនទាំងអស់ត្រូវបានតម្រូវឱ្យប្រើប្រាស់បាកូតដែលមានសុពលភាពដើម្បីកំណត់ពេលវេលានៃការណាត់សម្ភាសន៍របស់ខ្លួន។ ប្រសិនបេក្ខជនណាខកខានក្នុងការប្រើប្រាស់លេខបាកូតដែលមានសុពលភាព ក្នុងពេលធ្វើណាត់ពេលវេលាសម្ភាសន៍របស់ពួកគេ បេក្ខជននោះនឹងត្រូវបានស្នើឱ្យធ្វើការកក់ពេលវេលាសម្ភាសន៍ថ្មីមួយទៀត ដោយប្រើប្រាស់លេខបាកូតដែលមានសុពលភាព ហើយពាក្យស្នើសុំទិដ្ឋាការរបស់បេក្ខជនទាំងនោះ នឹងមិនត្រូវបានដំណើរការនៅថ្ងៃសម្ភាសន៍ដើមឡើយ។ 

ព័ត៌មានសំខាន់៖
ប្រសិនលោកអ្នកជាជនជាតិនៃប្រទេសដែលស្ថិតក្នុងកម្មវិធីលើកលែងទិដ្ឋាការ ប៉ុន្តែលោកអ្នកមិនអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្រោមកម្មវិធីនេះបាន លោកអ្នកគួរដាក់ពាក្យស្នើសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ យ៉ាងហោចណាស់បីខែមុនថ្ងៃដែលលោកអ្នកចង់ធ្វើដំណើរ។ ប្រសិនលោកអ្នកមិនមានគម្រោងធ្វើដំណើរបន្ទាន់ទេនោះ លោកអ្នកគួរបង់ថ្លៃពាក្យស្នើទិដ្ឋាការមិនមែនអន្តោប្រវេសន៍ បំពេញពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ DS-160 តាមរយៈគេហទំព័រ https://ceac.state.gov/genniv/ និងណាត់ពេលវេលាសម្ភាសន៍។ ប្រសិនលោកអ្នកត្រូវធ្វើដំណើរជាបន្ទាន់ លោកអ្នកអាចស្នើជាការពន្លឿនការណាត់ពេលវេលាសម្ភាសន៍បាន។ សូមបញ្ចូលនៅក្នុងការស្នើរបស់អ្នកនូវកាលបរិច្ឆេទនិងគោលបំណងនៃការធ្វើដំណើរ ក៏ដូចជាសេចក្តីចម្លងនៃសារណាមួយដែលអ្នកបានទទួលពីស្ថាប័ន គយនិង ការពារព្រំដែនសហរដ្ឋអាមេរិក ទាក់ទងនឹងស្ថានភាព ESTA របស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមស្តីពីការកម្រិតនៃការធ្វើដំណើរក្រោមកម្មវិធីលើកលែងទិដ្ឋាការ រួមទាំងលក្ខខណ្ឌតម្រូវសម្រាប់លិខិតឆ្លងដែនអេឡិចត្រូនិច លោកអ្នកអាចចូលទៅកាន់ https://travel.state.gov/content/visas/en/visit/visa-waiver-program.html.

Brooklyn Bridge

សូមស្វាគមន៍មកកាន់សេវាព័ត៌មានទិដ្ឋាការសហរដ្ឋអាមេរិកសម្រាប់ ប្រទេសកម្ពុជា។ លើគេហទំព័រនេះ អ្នកអាចស្វែងរកព័ត៌មានអំពីទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ និងតម្រូវការផ្សេងៗដើម្បីដាក់ពាក្យសុំទិដ្ឋាការនីមួយៗ។ អ្នកអាចស្វែងយល់ផងដែរអំពីរបៀបបង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលចាំបាច់ និងរបៀបណាត់ពេលវេលាសំរាប់សម្ភាសន៍នៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ។

នេះគឺជាគេហទំព័រផ្លូវការរបស់បេសកកម្មសហរដ្ឋអាមេរិកនៅប្រទេស កម្ពុជា ដែលផ្តល់ព័ត៌មានអំពីទិដ្ឋាការ ។

ព័ត៌មានអំពីទិដ្ឋាការមិនមែនអន្តោប្រវេសន៍


ការដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍


ពត៌មានអំពីទិដ្ឋាការអន្តោប្រវេសន៍